ទំព័រដើម/អំពីកាតព្វកិច្ចយោធា

បេសកកម្ម និងគោលបំណង

អំពីកាតព្វកិច្ចយោធា

ការចូលរួមចំណែកកសាងកម្លាំងការពារជាតិមាតុភូមិ និងពង្រឹងស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ

កិត្តិយស និងមាតុភូមិ

រយៈពេល ២៤ ខែ

សិទ្ធិ និងអត្ថប្រយោជន៍

បេសកកម្មការពារនិងអភិវឌ្ឍន៍ជាតិ

«ការបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ច និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ»

ការបំពេញកាតព្វកិច្ចយោធា គឺជាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារមាតុភូមិ កសាង និងពង្រឹងសមត្ថភាពការពារជាតិ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ជាតិ។

ការពារជាតិមាតុភូមិ

រួមចំណែកក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។

ពង្រឹងកម្លាំងការពារជាតិ

ចូលរួមកសាង និងពង្រឹងកម្លាំងការពារជាតិ ព្រមទាំងរួមចំណែកក្នុងការកសាងកម្លាំងយោធាបម្រុងសម្រាប់ជាតិ។

អភិវឌ្ឍធនធានមនុស្ស

លើកកម្ពស់កាយសម្បទា វិន័យ ស្មារតីទទួលខុសត្រូវ សីលធម៌ និងសមត្ថភាពរបស់យុវជន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ។

បទប្បញ្ញត្តិច្បាប់

វិសាលភាព និងគោលការណ៍គ្រឹះ

លក្ខខណ្ឌ កាតព្វកិច្ច និងគោលការណ៍កំណត់ដោយច្បាប់ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប

ប្រជាពលរដ្ឋត្រូវបំពេញកាតព្វកិច្ច

កាតព្វកិច្ចចម្បង

សញ្ជាតិ និងលក្ខណសម្បត្តិ

(ជំរឿនចាប់ពីអាយុ ១៧ ឆ្នាំ)

ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់ ដើម្បីចូលរួមការពារមាតុភូមិ។

កាតព្វកិច្ចជាកិត្តិយសរបស់យុវជនខ្មែរ

យោងមាត្រា ៤ នៃច្បាប់ស្តីពីកាតព្វកិច្ចយោធា

គោលការណ៍ចំពោះស្ត្រី

ស្ម័គ្រចិត្ត ១០០%

ការចូលរួមដោយស្ម័គ្រចិត្ត

ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងទទួលបានការគាំពារ សិទ្ធិ និងផលប្រយោជន៍ស្មើភាពគ្នា។

លើកកម្ពស់តួនាទីស្ត្រីក្នុងកិច្ចការពារជាតិ

សញ្ជាតិ & ស្តង់ដារ

សញ្ជាតិ និងលក្ខណសម្បត្តិ

ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើន ហើយរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធា និងមានលក្ខណសម្បត្តិដូចយោធិនអាជីព។

រយៈពេល ២៤ ខែ

រយៈពេលបំពេញកាតព្វកិច្ចយោធា

មានរយៈពេល ២៤ ខែ (ក្នុងករណីចាំបាច់ អាចបន្តបានមិនឱ្យលើសពី ៦ ខែ តាមការកំណត់របស់រាជរដ្ឋាភិបាល)។

ដល់អាយុ ៤៥ ឆ្នាំ

យោធិនបម្រុង

ក្រោយបញ្ចប់ ២៤ ខែ យោធិនត្រូវផ្លាស់ទៅស្ថិតក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ ឆ្នាំ ឬអាចស្នើសុំបន្តជាយោធិនអាជីពបាន។

យន្តការគ្រប់គ្រង និងដឹកនាំ

រចនាសម្ព័ន្ធគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា

គណៈកម្មាធិការថ្នាក់ក្រោមជាតិ

អនុវត្ត និងសម្របសម្រួលតាមដែនដីរដ្ឋបាល

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា (គ.ក.យ.)

ស្ថាប័នដឹកនាំកំពូល

ជាស្ថាប័នដឹកនាំ និងសម្របសម្រួលការអនុវត្តកាតព្វកិច្ចយោធានៅថ្នាក់ជាតិ ដោយមានរដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាន និងមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក។

គណៈកម្មាធិការកាតព្វកិច្ចយោធាកងទ័ពជើងគោក (គ.ក.ជ.)

លេខាធិការដ្ឋាន

ជាលេខាធិការដ្ឋានរបស់ គ.ក.យ. មានតួនាទីសម្របសម្រួល និងគាំទ្រការរៀបចំផែនការ និងការអនុវត្តកាតព្វកិច្ចយោធា។

គណៈកម្មាធិការកាតព្វកិច្ចយោធាយោធភូមិភាគ

សម្របសម្រួលការអនុវត្តតាមតំបន់យោធា និងភារកិច្ចពាក់ព័ន្ធ

គណៈកម្មាធិការកាតព្វកិច្ចយោធារាជធានី

សម្របសម្រួល និងដឹកនាំការអនុវត្តកាតព្វកិច្ចយោធានៅរាជធានីភ្នំពេញ

គណៈកម្មាធិការកាតព្វកិច្ចយោធាខេត្ត

ដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអនុវត្តនៅតាមបណ្តាខេត្ត

គណៈកម្មាធិការកាតព្វកិច្ចយោធាក្រុង ស្រុក ខណ្ឌ

អនុវត្តការងារផ្ទាល់នៅមូលដ្ឋាន និងសម្របសម្រួលការងារជាមួយប្រជាពលរដ្ឋ

ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ស្វែងយល់បន្ថែមអំពីបទប្បញ្ញត្តិច្បាប់ ព្រះរាជក្រម និងលិខិតបទដ្ឋានជាធរមាន